(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅក្រុមទី៤ ភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh Naws ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នងខាងលើនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រោយបានរកឃើញឈ្មោះ បួន ចាន់ធី ភេទប្រុស អាយុ៦២ឆ្នាំ និងឈ្មោះ បួន ចាន់ថន ភេទស្រី អាយុ៦៦ឆ្នាំ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងផ្ទះចំនួន ៣ខ្នង នៅក្នុងភូមិខាង មានវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖