(ភ្នំពេញ)៖ បញ្ហាចោទមួយសម្រាប់ក្រុមហ៊ុនតំណាងចែកចាយរថយន្ត ក៏ដូចជាពាណិជ្ជករ នាំចូលរថយន្ត ទាំងអស់នោះគឺ បញ្ញត្តិថ្មីលើការបង់ ពន្ធនាំចូលរថយន្តទាំងថ្មី និងមួយទឹក ដែលគ្រោងនឹងដាក់ចេញក្នុង ពេលឆាប់ៗនេះ។ ការធ្វើវិសោធនកម្មថ្មីលើបញ្ញត្តិ ស្តីពីការបង់ពន្ធនាំចូលនេះ នឹងចាប់ផ្តើម អនុវត្ត ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នេះតទៅ។
បញ្ញត្តិថ្មីលើការបង់លើការពន្ធនេះ នៅតែរក្សាអត្រាពន្ធតម្លៃបន្ថែម (VAT) ១០ភាគរយដដែលទៅលើ ផលិតដូចជារបស់ក្មេងលេង និងសៀវភៅជាដើម តែនឹងបង្កើនពន្ធទៅលើផលិតផល និងសេវាកម្មដែលនាំចូលជាច្រើនផ្សេងទៀត ហើយករណីខ្លះកើនឡើងរហូតដល់៦៥%។
ពន្ធលើការនាំចូលគ្រឿងបន្លាស់រថយន្ត មានចន្លោះពី ១៥% ទៅ២៥% ដែលកាលពីមុនត្រឹមតែ១០% ប៉ុណ្ណោះ។ ចំណែកឯពន្ធលើការនាំចូលរថយន្ត នឹងកើនឡើងរហូតដល់ ៦៥% អាស្រ័យលើប្រភេទរថយន្ត និងលក្ខណៈបច្ចេកទេសរបស់រថយន្ត។
ក្រុមហ៊ុន ហ៊ីយិនដាយ ខេមកូ ម៉ូទ័រ ជាក្រុមហ៊ុនចែកចាយផ្លូវការ នៃក្រុមហ៊ុនផលិតរថយន្តម៉ាក Hyundai របស់ ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន តែងតែស្វែងយល់ពីតម្រូវការ និងការចង់បានរបស់អតិថិជនទាំងអស់ ដោយបានផ្តល់នូវការប្រម៉ូពិសេសៗជាច្រើន។
សូមអញ្ជើញមកទស្សនា និង ទទួលយកបទពិសោធន៍ពិតនូវរថយន្តថ្មីៗជាច្រើនម៉ូដែល ចាប់ពីថ្ងៃនេះតទៅ រហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០១៦នេះ ព្រោះជាឱកាសល្អបំផុត សម្រាប់អតិថិជន ក្នុងការទទួលបានតម្លៃ និងប្រម៉ូសិនពិសេស ទទួលបាននូវការបញ្ចុះតម្លៃពិសេស ដែលមិនធ្លាប់ផ្តល់ជូនពីមុនមក ទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុន FORTE ដោយឥតគិតថ្លៃ និងទទួលបានការធានា រថយន្តរយៈពេលកាន់តែវែង រហូតដល់ ៥ឆ្នាំ (១០០០០០ គីឡូម៉ែត្រ)។
គួរកត់សម្គាល់ផងដែរថា ចំនួនរថយន្តដែលអនុវត្តប្រម៉ូសិននេះ មានកំណត់។ ដូច្នេះសូមប្រញាប់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះ កន្លងផុតទៅឲ្យសោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យលក់យើងខ្ញុំ៖
- មុនីវង្ស៖ ផ្ទះលេខ ២១ មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ។ ទូរស័ព្ទ 023-998-001/097-755-8109
- ចោមចៅ (ការិយាល័យកណ្តាល)៖ កាច់ជ្រុងផ្លូវជាតិលេខ៣ និងលេខ៤ ចោមចៅ រាជធានីភ្នំពេញ។ ទូរស័ព្ទ 023-998-000/097-755-8107
- សៀមរាប៖ ផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម សៀមរាប។ ទូរស័ព្ទ 063-968-002/097-755-8154