(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៤រូបទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ និងករណីជាសះស្បើយសរុបទាំងអស់ចំនួន៨៨ករណី។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។
ក្នុងករណីមានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យផ្សេងៗត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦។ ទន្ទឹមនេះ សូមប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការ ៣ការពារ និង៣កុំ៕