(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ទៀត។
គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៧៤នាក់ (ស្រី៣៩នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៦ករណី (ស្រី៣០នាក់)។
គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺមិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ។ ចំពោះអ្នកស្លាប់០៣ករណីកន្លងទៅ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការកែសម្រួលមក០១ករណីវិញ ដោយសារ០២ករណីទៀត ជាសពដែលមកពីក្រៅខេត្ត៕