(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៦០នាក់ ខណៈជាសះស្បើយ៨២៤នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៥លាន ៨៤ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤៤ម៉ឺននាក់ និងជាសះស្បើយជាង ១៤៦លាន ៥២ម៉ឺននាក់!
៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ម្នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
៤៖ ឥណ្ឌា៖ ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះបន្តិច ប៉ុន្តែករណីស្លាប់នៅតែច្រើន, អ្នកជំងឺ៤,២០៩នាក់ ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ
៥៖ អភិបាលរាជធានីភ្នំពេញ៖ អ្នកលក់ដូរ និងអ្នកចូលផ្សារទាំងអស់ ក្រោយបើកឡើងវិញ ត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាចាំបាច់, អ្នកមិនអនុវត្តត្រូវពិន័យជាប្រាក់ពី២០ម៉ឺនរៀល ទៅ១លានរៀល
៦៖ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ
៧៖ កម្ពុជារកចំណូលបានជិត២០០លានដុល្លារ ពីការនាំចេញកង់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១
៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
៩៖ អ្នកនាំពាក្យ៖ ក្រសួងអប់រំប្រជុំកំណត់រួចជាស្រេច នូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយបិទព្រឹត្តិការណ៍ ២០កុម្ភៈ
១០៖ ថៃប្រកាសរកឃើញករណីឆ្លង កូវីដ-១៩បំប្លែងថ្មីមានប្រភពដើមពីឥណ្ឌា នៅក្នុងសង្កាត់មួយនៃទីក្រុងបាងកក
១១៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ថ្លែងអំណរគុណលោកស្រី ឱ វណ្ណឌីន ចំពោះការប្តេជ្ញាចិត្តមិនចេះនឿយហត់ ការលះបង់ការប្រយុទ្ធប្រឆាំងកូវីដ១៩ និងឆ្លើយតបយ៉ាងរហ័សការចាក់វ៉ាក់សាំងទូទាំងប្រទេស
១២៖ ទីបំផុតកូរ៉េខាងត្បូងអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកហើយ
១៣៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ២០ថ្ងៃចាក់បានជាង ៧៥ម៉ឺននាក់, ដូសទី២ ចាក់បានជាង ១៩ម៉ឺននាក់
១៤៖ ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើ «ច្បាប់ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មបែបខ្ពើម» ដើម្បីការពារជនជាតិអាមេរិក ដើមកំណើតអាស៊ី
១៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៧៧លាននាក់ ស្លាប់ជាង ៧.៤៧ម៉ឺននាក់
- ព័ត៌មាន Fresh News Plus
១៖ ឥណ្ឌាស្នើឱ្យ WhatsApp ដកគោលការណ៍ថ្មីចេញ បើមិនដូច្នេះទេនឹងអនុវត្តវិធានការតាមផ្លូវច្បាប់
២៖ តារារ៉េបល្បី ASAP ទម្លាយទំនាក់ទំនងស្នេហ៍ជាមួយតារាចម្រៀងល្បី Rihanna ជាផ្លូវការ ក្រោយទាក់ទងគ្នាស្ងាត់ៗ
៣៖ ក្រុមហ៊ុន Microsoft ប្រកាសបិទកម្មវិធី Internet Explorer ជាផ្លូវការ
៤៖ Ruben Dias ឈ្នះពានជាខ្សែការពារល្អបំផុតប្រចាំឆ្នាំរបស់ FWA
៥៖ Chelsea កំពុងពិចារណាតម្លៃ ២៦លានផោនរបស់កីឡាករ Maxence ពីក្លិប Wolfsburg
៦៖ កំពូលតារាចម្រៀង Lady Gaga រំឭករឿងអតីតកាល ពីបញ្ហាផ្លូវចិត្តធ្លាប់ទទួលរង ការរំលោភរហូតមានផ្ទៃពោះ
៧៖ កីឡាករតេក្វាន់ដូកម្ពុជា វ៉ា មិថុនា អស់ឱកាសដណ្ដើមកៅអីអូឡាំពិក ក្រោយចាញ់កីឡាករឆាយនីសតៃប៉ិ ៣៨-៤ពិន្ទុ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com