(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ប្រុក សាវុន ដែលត្រូវជាកូន និងតំណាងក្រុមគ្រួសារសពឧបាសិកា អ៊ុក សាវ៉ន ទាំងមូល សូមបង្វែរថវិការនៃការចូលរួមរបស់ក្រុមអតីតយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ចំនួន១,៩០៤ដុល្លារ ចូលរួមជាអំណោយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា។
សពឧបាសិកា អ៊ុក សាវ៉ន បាន ទទួលអនិជ្ជកម្ម ដោយជរាពាធនា នៅថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ ប្រុក សាវុន និងក្រុមគ្រួសារសូមថ្លែងអំណរគុណ ដល់ក្រុមអតីតយុវជនស្ម័គ្រចិត្តចូលរួមបម្រើកងទ័ពទាំងអស់ ដែលបានចូលរួមរំលែកមរណៈទុក្ខ ទាំងកាយវិការ ទឹកចិត្ត និងធនធាន ព្រមទាំងសូមបួងសួង ដល់ទស្សបារមីវត្ថុសាកសិទ្ធិ ក្នុងលោកតាមបីបាច់ថែរក្សាមិត្តសំឡាញ់ និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខជានិរន្តរ៍៕