(ភ្នំពេញ)៖ គណៈមេធាវី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធករណី លោក ដេវិដ ឆាណាយវា ដែលបានដឹងពីកំហុស និងសុំទោសជាសាធារណៈ ព្រមទាំងអំពាវនាវដល់សាធារណជនកុំឲ្យមានការភាន់ច្រឡំ ថាខ្លួនជាមេធាវី។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណៈមេធាវី បញ្ជាក់អំពីការស្វាគមន៍ចំពោះការដឹងពីកំហុសនេះ និងបានឆ្លើយតបផ្ទាល់ទៅលោក ដេវិដ ឆាណាយវា តាមរយៈលិខិតមួយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រួចហើយផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់គណៈមេធាវី៖