(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្ដកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញមនុស្ស ចំនួន៦នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបង្ហាញអត្ដសញ្ញាណអ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះផងដែរ ក្នុងនោះ មាននៅស្រុកសាមគ្គីមានជ័យ, ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង រកឃើញមនុស្សចំនួន៧៤នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន២១នាក់, ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥១នាក់៕