(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី២១ ខែឧសភានេះ បានសេចក្តីជូនដំណឹង ស្តីពីការបិទផ្អាកទីតាំងចំនួន០៤ កន្លែងជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ទីតាំងទាំង ៤នោះ រួមមាន៖ ការដ្ឋានសាងសង់អគារវឌ្ឍនៈ អាជីវកម្មរោងចក្រស៉ីសម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ អាគារជួលអាសយដ្ឋានផ្លូវសេរីភាព និងអាហារដ្ឋានសម្រន់ស៉ីញជាអ័ន៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖