(ភ្នំពេញ)៖ នារីម្នាក់បានរងរបួសធ្ង់ន ខណៈរនាំងដែកពុះចែកទ្រូងផ្លូវចំនួន៧ផ្ទាំង បានបាក់ បន្ទាប់ពីបុរសស្រវឹងស្រា និងញៀនថ្នាំម្នាក់ បានបើករថយន្តទៅបុក នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ២៨៨ ត្រង់មុខភោជនីយដ្ឋានតាយ តាយ ដែលស្ថិតក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមន នាម៉ោង១០៖០០នាទីយប់ថ្ងៃទី១១ ខែមីនាឆ្នាំ២០១៦នេះ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញបុរសស្រវឹងម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Camry បាឡែនស្លាក លេខភ្នំពេញ 2T-1626 តាមបណ្តោយផ្លូវមុនីវង្ស ក្នុងទឹសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ត្រង់មុខភោជនីយដ្ឋានតាយតាយ អ្នកបើកបរស្រវឹងរូបនោះ បានបើករេទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៧ផ្ទាំង ។ បន្ទាប់ពីបុករនាំងរួចហើយអ្នកបើកបររូបនោះ បានបន្តបើករថយន្តដូចហោះ ទៅផ្លូវម្ខាងទៀតស្របពេលនោះ ក៏មាននារី២នាក់ជិះម៉ូតូ Scoopi បានមកដល់ធ្វើឲ្យរថយន្ត ឆ្លងទៅផ្លូវម្ខាងទៀត បុកពេញទំហឹងបណ្តាល្យនារីម្នាក់ក្នុងចំណោម២រងរបួសធ្ងន់ ខណៈដែលនារីម្នាក់ទៀត បានខ្ទាតចេញផុត។
លើសពីនេះទៅទៀតនោះ សមត្ថកិច្ចនគរបាលក៏បានឆែកឃើញថ្នាំញៀន និងឧបករណ៍កក្នុងរថយន្តរបស់យុវជនបង្កផងដែរ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅវាសវែង និងនាំខ្លួនអ្នកបើកបរ រួមទាំងរថយន្តទៅកាន់ស្នងការដ្ឋាន នគរបាល ក្រុងភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕