អភិបាលខេត្តបន្ទាយមានជ័យ នាំអំណោយចែកជូនកម្លាំងប្រជាការពារចំនួន២២០នាក់ និងយុវជន១៥នាក់ នៅក្រុងប៉ោយប៉ែត
21-05-2021 17:04
(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២២០១នេះ បាននាំអំណោយជាស្បៀងអាហារ ចែកជូនដល់កម្លាំងប្រជាការពារចំនួន ២២០នាក់ និងយុវជន១៥នាក់ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នាឱកាសនោះដែរ លោកបានថ្លែថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោកសូមថ្លែងការកោតសរសើរ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ កងកម្លាំងប្រជាការពារ យុវជន មន្ត្រី និងគ្រូពេទ្យទាំងអស់ ដែលបានខិតខំទាំងថ្ងៃយប់ ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ដូច្នេះលោកសូមប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជនជៀសឆ្ងាយពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕