(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ ពីលោកអធិនគរបាលការក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ និងនាំយកថវិកាទៅផ្ដល់ជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាលមួយរូប ដែលកំពុងធ្វើចត្តាឡីសក័នៅផ្ទះ បន្ទាប់ពីប្ដីជាមន្ត្រីនគរបាលមានកូវីដ១៩និងកំ ពុងតែសម្រាកព្យាបាល។
នៅក្នុងឱកាសនោះ លោក ម៉ា យន់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ដោយបានការយកចិត្តទុក្ខដាក់ពីលោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុង និងមន្ត្រី នៃអធិការនគរបាលក្រុងកំពង់ឆ្នាំង ឯកភាពគ្នាប្រមូ លថវិកាបានចំនួន ៤៨ម៉ឺន៥ពាន់រៀល មកប្រគល់ជូនក្រុមគ្រួសារ លោកវរសេនីយ៍ត្រី មុយ អ៊ីម ដែលកំពុងតែធ្វើច ត្តាឡីស័កនៅផ្ទះ ខណៈដែលលោកមានវិជ្ជមានកូវីដ១៩ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រុកកំពង់ត្រឡាចកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានេះ ភរិយាលោក មុយ អ៊ីម ក៏បានថ្លែងអំណរគុណដល់លោកអធិការនគរបាលក្រុង និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិការ គ្រាដែលកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាព អំឡុងពេលដែល កំពុងធ្វើចត្តាឡីស័កនៅផ្ទះ រីឯប្ដីកំពុងព្យាបាលនៅមន្ទីរ ពេទ្យដោយសារជំងឺកូវីដ១៩ ក៏បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលកន្លងមកបានជួយឧបត្ថម្ភជាសម្ភារ និងស្បៀងអាហារជាដើម។
គួររំលឹកដែរថា លោកវរសេនីយ៍ត្រី មុយ អ៉ីម គឺជានគរបាលលេចធ្លោជាងគេ និងបានក្លាយជានគរបាលគំរូ ព្រោះតែលោកតែងតែដឹកដៃកូនសិស្សឆ្លងថ្នល់ និងគោរពទង់ជាតិ នៅវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំងជារាងរាល់ថ្ងៃ ដែលមានការកោតសរសើរពីអង្គភាព ក៏ដូចជាសាធារណៈជនដែលធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំងជារៀងរាល់ថ្ងៃកន្លងមកផងដែរ៕