(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញលិខិតស្នើមួយ ទៅក្រសួងសុខាភិបាល ដើម្បីសម្រួលដល់ការព្យាបាលជនជាប់ឃុំ ដែលមានផ្ទុកសារជាតិញៀន នៅតាមពន្ធនាគាររាជធានី ខេត្ត និងមណ្ឌលអប់រំកែប្រែ ទាំង៤។
ក្នុងលិខិតស្នើរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយភាពចាំបាច់ក្នុងការគ្រប់គ្រងជនជាប់ឃុំប្រកបដោយសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ និងសំដៅ ដល់ការលើកកំពស់សេវាអប់រំកែប្រែឲ្យកាន់តែមានប្រសិទ្ធភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចឲ្យ មានការផ្តល់សេវាព្យាបាល ជនជាប់ឃុំ ដែលមានសារធាតុញៀន នៅក្នុងខ្លួនដោយតម្រូវឲ្យមានកិច្ចសហការ ពីសំណាក់ក្រសួង អង្គភាព និងអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ»៕
ព័ត៌មានលំអិតសូមអាន លិខិតស្នើរបស់ក្រសួងមហាផ្ទៃខាងក្រោម៖