(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះអញ្ជើញ លោក គង់ សភា តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ឱ្យចូលផ្តល់ព័ត៌មានដល់សមត្ថកិច្ច អំពីការបាត់បង់ទ្រព្យសម្បត្តិ ដោយអំពើហិង្សាមួយ នៅខាងមុខរដ្ឋសភា កាលពីខែតុលា ឆ្នាំមុន។
លិខិតអញ្ជើញរបស់ស្នងការដ្ឋាននគរបាលជាតិ ដែលចេញកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នោះ បានបញ្ជាក់ថា ការចូលបំភ្លឺនេះ ក្នុងនាមដើមបណ្តឹង។
សូមជំរាបថា លោក គង់ សភា និង លោក ញយ ចំរើន តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ត្រូវបានជនមួយក្រុមដែលជាសមាជិកនៃបាតុករ វាយឱ្យរបួសខណៈដែលអ្នកទាំងពីរចេញពីកិច្ចប្រជុំនៅវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥៕