(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសពីអ្នកកើតជំងឺកូវីដម្នាក់បានស្លាប់ ហើយបានរកឃើញអ្នកឆ្លងថ្មីចំនួន១០នាក់បន្ថែមទៀត ដែលខ្លះមកពីភ្នំពេញ និងខ្លះទៀតមកពីប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។
អ្នកឆ្លងជំងឺកូវីដ១៩ ទាំង១០នាក់នេះ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០មកុម្ភ: និងមកពីរាជធានី-ខេត្ត និងមកពីប្រទេសថៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកកើតជំងឺកូវីដ១៩ ចំនួន២២៤នាក់ បានព្យាបាលជាសះស្បើយចំនួន១១៤នាក់ កំពុងសម្រាកព្យាបាលចំនួន ១០៦នាក់ និងស្លាប់ចំនួន ០៤នាក់៕
ខាក្រោមនេះ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង៖