(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះត្រួតពិនិត្យនៃដំណើរការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងជួបសំណេះសំណាល ជាមួយក្រុមគ្រូវពេទ្យស្ម័គ្រចិត្តព្រមទាំងក្រុមការងារ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ពេជ ច័ន្ទមុនី បានចុះសួរសុខទុក្ខ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមណ្ឌលអនុវិទ្យាល័យទួលស្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងមណ្ឌលវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។
នៅក្នុងឱកាសនោះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ សូមមេត្តាគោរពតាមការណែនាំរបស់មន្ត្រី គ្រូពេទ្យ និងក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា គឺអនុវត្តន៍តាមការណែនាំ «៣ការពារ និង៣កុំ»៕