Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម បន្ដផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារទូប៉ាង២ នៃរោងចក្រមេតថេក នៅស្រុកកំពង់សៀម រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

20-05-2021 17:35

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារទូប៉ាង២ នៃរោងចក្រ មេតថេក (ខេមបូឌា) ខប លីមីតធីត ស្ថិតក្នុងភូមិអំពិលើ ឃុំអំពិល ស្រុកកំពង់សៀម ក្រោយរកឃើញកម្មករ កម្មការិនីឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តកំពង់ចាម បញ្ជាក់ថា ទីតាំងអគារក្នុងរោងចក្រនេះ ត្រូវផ្អាកសកម្មភាពបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖