(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានសម្រេចផ្អាកដំណើរការអាជីវកម្មសណ្ឋាគារអូអេស៉ីស ប៊ូទិក និងកាស៉ីណូតាស៉ីកាង ក្រោយមានការពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ទីតាំងទាំងពីរនោះរួមមាន៖
*ទី១៖ សណ្ឋាគារ អូអេស៉ីស ប៊ូទិក អាសយដ្ឋានភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី២៖ កាស៉ីណូ តាស៉ីកាង អាសយដ្ឋានផ្លូវ២ធ្នូ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕
ខាងក្រោមនេះជាលិខិតរដ្ឋបាលខេត្តព្រះសីហនុ៖