Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដបិទខ្ទប់លំនៅឋានមួយចំនួន ក្នុងបុរីដួងច័ន្ទ នៅក្រុងប៉ោយប៉ែត ក្រោយរកឃើញអ្នកកើតជំងឺកូវីដ១៩

20-05-2021 16:22

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្ដបិទខ្ទប់លំនៅឋានមួយចំនួន នៃបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយរកឃើញមានអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបន្ដបិទខ្ទប់ទីតាំងនេះ រយៈពេល១សប្ដាហ៍ ចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

ក្នុងបន្ដបិទនេះធ្វើឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ដ្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត៕