(ភ្នំពេញ)៖ ថ្មីៗនេះមហាជនកត់សម្គាល់ឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលល្បីឈ្មោះខាងធ្វើសប្បុរសធម៌ បានបង្ហាញគម្រោងបង្កើតតំបន់ទេសចរណ៍សប្បនិម្មិតមួយកន្លងនៅក្នុងទឹកដីខេត្តបាត់ដំបង មើលទៅពិតជាទាក់ទាញយ៉ាងខ្លាំង។ ជាពិសេស មហាជនដែលតែងតែគាំទ្រ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គ្រាន់តែឃើញរូបភាពគម្រោងនៃកន្លែងកំសាន្តដែលគ្រោងនឹងបើកហើយ គឺកោតសរសើរថាស្អាត និងមានភាពច្នៃប្រឌិតច្រើន។
អ្នកឧកញ៉ា បានបញ្ជាក់ប្រាប់ថា «តំបន់ទេសចរណ៍សិប្បនិមិ្មត «កោះចាក់សោរបេះដូង» ដែលអភិវឌ្ឈន៍លើផ្ទៃដីសរុបជាង៥០០ហិចតា នៅទីរួមខេត្តបាត់ដំបង ដោយសារមើលឃើញថា ទីរួមខេត្តបាត់ដំបង មិនសូវមានតំបន់កម្សាន្តច្រើន ហើយពុកម៉ែបងប្អូននៅក្នុងខេត្ត តែងតែស្វែងរកកន្លែងកំសាន្តនានា នៅចុងសប្តាហ៍ ខ្ញុំបាទសម្រេចបង្កើតតំបន់ទេសចរណ៍សិប្បនិមិ្មត។ កោះចាក់សោរបេះដូង ស្ទឹងសាងស្នេហ៌បាត់ដំបងនិងរមណីយដ្ឋាន វាលស្រែធម្មជាតិ»។
ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ហើយមានអ្នកខ្លះទៀត បានចូល comment ថា ៖ «គំនិតថ្មីរហូតសុំសរសើរ idol», «ពិតជាអរគុណទឹកចិត្តអ្នកឧកញ៉ា ដែលគិតគូរដល់បងប្អូនប្រជាពលរដ្ឋ», «ខ្លាំងបាត់» ជាដើម។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា នរូបភាពស្អាតៗ ខាងក្រោមនេះ ទាំងអស់គ្នា៖