(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «ច្បាប់ និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ»។
សិក្ខាសាលានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានវាគ្មិនមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជាផងដែរ។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីលើកកម្ពស់ការយល់ដឹងការងារប្រឆាំងការសម្អាតប្រាក់ សម្រាប់មន្រ្ដីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕