(ភ្នំពេញ)៖ គ្រឿងសម្ភារបរិក្ខារពេទ្យជាង១០មុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅឡើយ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
បើតាមមន្ត្រីជំនាញឱ្យដឹងថា ចំពោះសម្ភារបរិក្ខាពេទ្យដែលប្រគល់ជូនខាងលើនេះរួមមាន៖ ស្រោមដៃ (Gloves) ចំនួន១០០, មួក (100pcs), វ៉ែនតា Eyes Glass, អាវអៀមផ្លាស់ស្ទិក Apron ចំនួន១២០, របាំងមុខ- Face shieldចំនួន៣៦០, ប្រដាប់វាស់សម្ពាធឈាម Blood Pressure ចំនួន២០, ប្រដាប់វាស់កម្ដៅ ចំនួន២០, ប្រដាប់វាស់កម្រិតអ៊ុកស៊ីសែន ក្នុងឈាម Pulse Oxymeter ចំនួន១០, កំប៉ុងដាក់ប្រ៊ីច (Bleach solution spray bottle) ចំនួន១២០,Hand Sanitizing Portable Stand ចំនួន១២, ម៉ាសវះកាត់ (Sug\cil Mask) ចំនួន៤០០, អាល់កុល ៧០% (5L) Alcohor 70% ចំនូន១០។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភានេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤១៥នាក់ ជាសះស្បើយចំនួន ៧៤៥នាក់ និងស្លាប់ចំនួន ៥នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះមាន ៤១១ករណី ឆ្លងក្នុងសហគមន៍ និងអ្នក ដំណើរបរទេសចំនួន៤នាក់៕