Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំងឺកូវីដ១៩ ចំនួន៣៦នាក់នៅខេត្តកំពង់ស្ពឺ បានជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត

20-05-2021 15:11

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៣៦នាក់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញនាពេលនេះ ត្រូវបន្តតែថែទាំសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ក្រោយពីការយកសំណាកលើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវិដ-១៩ ទើបបងប្អូនអាចរស់នៅជាមួយក្រុមគ្រួសារបានធម្មតាវិញ ហើយត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា៕