(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោក ជឹង ប៊ុនថេង និងភរិយា តំណាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននាំអំណោយរបស់លោក យកទៅចែកជូនប្រជាពលរដ្ឋចំនួន ១៦១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋទាំង ១៦១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖
* អង្ករ ៥០គីឡូក្រាម
* មី ១កេស
* ទឹកត្រី ១យួរ
* ទឹកស៉ីអ៉ីវ ១យួរ
* ត្រីខ ១យួរ
* និងថវិកា ៤ម៉ឺនរៀល។
ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោក ជឹង ប៊ុនថេង បានក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចជា «៣ការពារ (ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩»។
លោក ជឹង ប៊ុនថង ថែមទាំងបានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចមិនទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងអាហារ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះក៏ដោយ៕