(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅថ្ងៃព្រលប់ទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី២៦។ ដែលក្នុងសារសម្លេងនោះមានអត្តន័យថា៖ «លោក កឹម សុខា ប្រើពាក្យផ្អែមល្ហែមតាមទូរស័ព្ទ បោកចិត្តស្រីស្នេហ៍ឈ្មោះ អាលីន»។ (សូមស្តាប់សម្លេង មានចំនួនជាង២នាទី)។
ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបានបង្ហោះរឿងអាស្រូវរបស់លោកប្រធាន កឹម សុខា មួយចំនួនមកនេះ បងប្អូនបានដឹងហើយថា លោក កឹម សុខា សំបូរល្បិចកល និងបច្ចេកទេសលួងលោមបោកចិត្តស្រីស្នេហ៍ខ្លាំងណាស់ គឺគាត់ចូលចិត្តប្រើពាក្យផ្អែមល្ហែមតាមទូរស័ព្ទ នៅពេលដែលគាត់បានដេកជាមួយស្រីណាមួយមួយរយៈ ហើយមិនទាន់អស់ចង់ គឺគាត់ឆ្លៀតទាក់ទងលួងលោមនាង ធ្វើយ៉ាងណាកុំអាលឲ្យនាង ទៅឆ្ងាយពីគាត់ និងដើម្បីកុំឲ្យអ្នកផ្សេងឆក់យកទៅបាត់។ ក្រៅពីវិធីនេះ ការចំណាយលុយជាច្រើន ដើម្បីបានខ្លួនប្រាណក្មេងស្រីណាមួយមករួមភេទ គឺគាត់បានទិញសម្ភារៈមួយចំនួនឲ្យទៅស្រីៗទាំងនោះ ដើម្បីបញ្ចាំចិត្ត។
ជាក់ស្តែង តាមរយៈឃ្លីបសំឡេងឆ្លើយឆ្លងគ្នានេះ លោក កឹម សុខា បានឡែបខាយពាក្យសម្តីបោក អាលីន និងធ្វើឲ្យនាងទន់ចិត្ត រហូតអាលីន ប្រើពាក្យសុំអង្វរលោក កឹម សុខា ជាច្រើនដងថា កុំបោះបង់នាងអី ប៉ុន្តែលោក កឹម សុខា បែរជានិយាយបន្លប់បញ្ចប់ការសាសង ពេលដែលលឺនាងនិយាយបែបនេះទៅវិញ»៕
សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍ឈ្មោះ អាលីន (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤)៖
រឿងអាស្រូវ កឹម សុខា វគ្គទី២៦រឿងអាស្រូវ កឹម សុខា វគ្គទី២៦ល្បិចលួងលោមស្រី ដើម្បីបំរើកាមគុណ!៖
Posted by រឿងពិត CNRP on Friday, March 11, 2016