(កម្ពុជា)៖ គិតត្រឹមម៉ោងព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៧៥២,៤៩០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៤,៣៧៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៥៣,១០១នាក់ (ស្លាប់ ៤៨,៦៦៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៥៩,០៧១នាក់ (ស្លាប់ ១៩,៥០៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៨៥,៤៩៦នាក់ (ស្លាប់ ២,០៤០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,១៥៩នាក់ (ស្លាប់ ៣,២១៦នាក់)
* ថៃ ឆ្លងចំនួន ១១៩,៥៨៥នាក់ (ស្លាប់ ៧០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៦៨៩នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ២៣,៦៩៧នាក់ (ស្លាប់ ១៦៤នាក់)
* វៀតណាម ឆ្លងចំនួន ៤,៧២០នាក់ (ស្លាប់ ៣៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៧៣៧នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៥នាក់ (ស្លាប់ ៣នាក់)៕