(សៀមរាប)៖ រយៈពេល២ខែដំបូងឆ្នាំ ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធគ្រប់ប្រភេទ បង់ចូលថវិកាជាតិជាង២១២លានដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលពន្ធក្នុងខែកុម្ភៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា «ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៣៨៣៧០៨.៨៧ លានរៀល (គិតជាដុល្លារប្រមាណ ៩៥.៩៣លានដុល្លារ) ។ ក្នុងរយៈពេលពីរខែ (មករា និងកុម្ភៈ) ឆ្នាំ២០១៦ ការប្រមូលពន្ធ គ្រប់ប្រភេទសរុបបានចំនួន ៨៤៩ ៩៣៣.៣៥ លានរៀល (គិតជាដុល្លារប្រមាណ២១២.៤៩លានដុល្លារ)»៕