(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្ដោះអាសន្នលើទីតាំងមួយផ្នែក នៃភូមិសាស្ដ្រភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទីតាំងដែលបញ្ចប់ការបិទខ្ទប់ការធ្វើដំណើរចេញចូលនេះនៅ៖
* ខាងជើង ទល់នឹងផ្លូវជាប់ខាងជើងទីសត្តឃាត ខូយ ប្រការ
* ខាងត្បូង ទល់នឹងអូរព្រំដែនកម្ពុជា-ថៃ
* ខាងកើត ទល់នឹងទីសត្តឃាត ខូយ ប្រការ
* ខាងលិច ទល់នឹងប៉ុស្ដិ៍នគរបាលម៉ុងចិន នៃវរសេនាតូចនគរបាលការពារព្រំដែនគោល ៨៩១។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖