(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី នៅថ្ងៃទី១១ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសឲ្យលោកស្រី ដួង ចរិយា ចូលខ្លួនមកបង់ប្រាក់ ថ្លៃរំលស់រថយន្តម៉ាក TOYOTA TUNDRA 2011 ពណ៌ទឹកប្រាក់ ស្លាកលេខៈភ្នំពេញ 2AB-6996 អោយបានមុនថ្ងៃទី១៦-០៣-២០១៦ជាកំហិត។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា «លោកស្រី ដួង ចរិយា ដែលជាភាគីទិញរថយន្តខាងលើបង់រំលស់ ហើយមិនព្រមបង់ប្រាក់រំលស់ជូនក្រុមហ៊ុន និងថែមទាំងយករថយន្តនោះទៅលក់បន្តឲ្យតតិយជនទៀតផង នេះជាអំពើខុសច្បាប់។ លោកស្រីត្រូវមកបង់ប្រាក់ផ្តាច់ទាំងអស់ ជូនក្រុមហ៊ុន ឬយករថយន្តនោះមកទូទាត់ សងក្រុមហ៊ុនវិញដោយខានមិនបាន។ក្នុងករណីលោកស្រីខកខានក្នុងការបំពេញកាតព្វកិច្ចនេះ នោះក្រុមហ៊ុននឹងប្តឹងទៅតុលាការ»៕