(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងផ្ទះ ចំនួន១៧ខ្នង ស្ថិតនៅក្នុងភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ក្រោយមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចនោះ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការបិទខ្ទប់នេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ១៩ ក្រោយពីមានរកឃើញប្រជាពលរដ្ឋចំនួន៤នាក់ មានជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីទាំងផ្ទះចំនួន១៧ខ្នង នៅក្នុងភូមិឃុំខាងលើ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖