(មូស្គូ)៖ ប្រទេសរុស្ស៊ី នឹងនាំយកប្រព័ន្ធការពារគ្រាប់មីស៊ីល S-300 គម្រោងទីមួយទៅបំពាក់ឲ្យប្រទេសអ៊ីរ៉ង់ នៅអំឡុងខែសីហា ឬកញ្ញា ឆ្នាំនេះ តបតាមកិច្ចព្រមព្រៀងរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលមានតម្លៃ ៨០០លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ ២០១៦។
ប្រព័ន្ធការពារគ្រាប់មីស៊ីលខាងលើនេះ នឹងត្រូវបញ្ជូនទៅអ៊ីរ៉ង់ ចំនួនប្រាំលើក។ តាមពិតទៅការបញ្ជូនលើកដំបូង បានគ្រោងធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះប៉ុន្តែត្រូវបានខកខានដោយតែ រុស្ស៊ី ជួបប្រទះបញ្ហាក្នុង ការដឹកជញ្ជូនតាមនាវា ដែលបានតម្រូវឲ្យមានការពន្យាពេលបន្ថែមទៀត។
ប៉ុន្តែរហូតមកដល់ខែមេសា ឆ្នាំ ២០១៥ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានដកទណ្ឌកម្មនោះចេញវិញ បន្ទាប់ពីអ៊ីរ៉ង់ បានអនុវត្តទៅតាមដំណោះស្រាយរបស់យូអិន។ ចំពោះប្រព័ន្ធ S-300 ឬ SA-10 ត្រូវបានប្រើ ប្រាស់ដោយអតីតសហភាពសូវៀតកាលពីឆ្នាំ ១៩៧៩ ដើម្បីការពារប្រទេសនេះ ពីការវាយប្រហារដោយយន្តហោះ ចម្បាំង និងមីស៊ីលរំលងទ្វីប។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ ២០១០ លោកអតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានលុបចោលកិច្ចព្រមព្រៀងខាងលើនេះ ដើម្បីឆ្លើយតបតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដែលហាមមិនឲ្យប្រទេសណាក៏ដោយពាក់ព័ន្ធរឿងលក់សព្វាវុធឲ្យអ៊ីរ៉ង់៕