ក្រុមហ៊ុន អ៊ស ខ្មែរ អ៉ឹមផត អិចផត ប្រកាសថា ខ្លួនទទួលបានសិទ្ធិ នាំចូលផ្ដាច់មុខ ផលិតស្រាបៀរម៉ាក «Stella, Artois, Leffe និងHoegaarden»
11-03-2016 15:40
(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ស ខ្មែរ អ៉ឹមផត អិចផត (Auskhmer Import Export ) មានកិត្តិយស សូមជម្រាបដល់សាធារណជន ទាំងអស់ឲ្យបានជ្រាបថា ក្រុមហ៊ុនបានទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ពីក្រុមហ៊ុន InBev Belgium S.A ទៅផលិតផលស្របៀរម៉ាក «Stella, Artois, Leffe និង Hoegaarden» នៅក្នុង ព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីប្រកាស របស់ក្រសួងពាណិជ្ជកម្ម លេខ ០៧៣០ ព.ណ កសប និងលេខ ០៧៣១ ព.ណ កសប ចុះនៅភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។
សូមអានសេចក្ដីប្រកាស របស់ក្រសួងពាណិជ្ជកម្ម ដូចខាងក្រោមនេះ ៖