(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ភូមិត្រពាំងទម្លាប់ និងមួយផ្នែកនៃភូមិសាស្ត្រព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ។ នេះតើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភានេះ។
ជាមួយនឹងការបញ្ចប់ការបិទខ្ទប់ភូមិត្រពាំងទម្លាប់ និងមួយផ្នែកនៃភូមិសាស្ត្រព្រៃស្រឡែងនេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងមាត់តាមវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖