(ភ្នំពេញ)៖ តំណាងក្រុមនិស្សិត លោក ស្រី ចំរើន បានប្រកាសថា ក្រុមរបស់ខ្លួន នឹងដាក់ពាក្យបណ្តឹងទៅ​កាន់តំណាងអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ ដោយប្តឹងកញ្ញា ស្រី មុំ ពីបទ ឆបោក ក្រោយពីនាង បានបដិសេធ ចំពោះខ្សែអាត់សំឡេង តាមទូរស័ព្ទ ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

យោងតាមពាក្យបណ្តឹងរបស់ក្រុមនិស្សិតដែលបានចែកជូនក្រុមអ្នកកាសែត នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ តាមកោសល្យវិច័យរលកសំឡេង របស់នាងដែលនិយាយជាមួយ លោក កឹម សុខា និងសំឡេងរបស់នាងសម្ភាន៍ជាមួយ លោក ជុន ចាន់បុត្យ វិទ្យុអាសីុសេរីនោះ គឺជាសំឡេងតែមួយ ដូច្នេះទើបពួកគេប្តឹងពីបទឆបោក។

សូមអានពាក្យបណ្តឹងរបស់ក្រុមនិស្សិតខាងក្រោមនេះ៖