(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានពន្យល់លម្អិតពីការដំណើរការ ពីការទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ និងការភ្ជាប់ជាមួយឯកសារពេលមកទទួលយកវ៉ាក់សាំងកូវីដ១៩។
ការថ្លែងដូច្នេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងស្វែងយល់ពីការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ៕