នៅម៉ោង២៖៣០នាទីរសៀលនេះ ក្រុមនិស្សិតចាប់ផ្តើមធ្វើសន្និសីទកាសែត បកស្រាយបំភ្លឺជុំវិញរឿង «សំឡេងរបស់កញ្ញាស្រីមុំ»
11-03-2016 14:28
(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក នៅម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១១ ខែមីនានេះ ក្រុមនិស្សិតដែលធ្លាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បកស្រាយរឿងអាស្រូវផ្លូវភេទនោះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបកស្រាយបំភ្លឺជុំវិញ «សំឡេងរបស់កញ្ញាកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ» ឆ្លងជាមួយនឹងលោក កឹម សុខា បញ្ជាក់ឲ្យច្បាស់ថា ជាសំឡេងមនុស្សតែមួយ ទោះបីជាកញ្ញា ស្រីមុំ បានចេញមកបកស្រាយថា «សំឡេងខ្សែអាត់ដែលគេបង្ហោះចោទថា ជាសំឡេងនាងជាមួយលោក កឹម សុខា សាសងរឿងស្នេហាគ្នា» មិនមែនជាសំឡេងរបស់នាងក៏ដោយ។
លោក ស្រី ចំរើន តំណាងក្រុមនិស្សិតមួយក្រុម ដែលរៀបចំសន្និសីទកាសែតនេះ ធ្លាប់បានប្រាប់ អង្គភាព Fresh News ថា ពួកគេមានបច្ចេកទេស និងភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា «ស្រីមុំ» បដិសេធខ្សែអាត់សំឡេងនោះ គឺកំពុងកុហកដល់មហាជន ហើយថាពួកគេធ្វើសន្និសីទកាសែតមួយ បង្ហាញពីបច្ចេកទេសផ្ទៀងផ្ទាត់ នៃរលកសំឡេងរបស់កញ្ញា «ស្រីមុំ» នៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច (នៅទល់មុខពេទ្យលោកសង្ឃ) ៕