(តាកែវ)៖ មនុស្ស២នាក់បន្ថែមទៀត នៅក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងដូនកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលក្រុងដូនកែវ បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាប្ដីប្រពន្ធនឹងគ្នា ដែលប្ដីឈ្មោះ អ៉ឹម បញ្ញា អាយុ២១ឆ្នាំ និងប្រពន្ធឈ្មោះ ព្រឿង ចន្ថា អាយុ១៩ឆ្នាំ មានទីលំនៅភូមិច្រេស សង្កាត់រកាក្នុង។
ជាមួយគ្នានេះ រដ្ឋបាលក្រុងដូនកែវ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ១៩ខាងលើ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងត្រូវចូលរួមយកសំណាកនៅមណ្ឌលសុខភាព ដែលមានទីតាំងនៅជិតផ្ទះ ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ