(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ២នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀត ពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩នាពេលកន្លងទៅ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖
* ទី១៖ ស្ដ្រីឈ្មោះ ថា គឹមឃាង អាយុ២០ឆ្នាំ រស់នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មកពីភ្នំពេញថ្ងៃទី១១ ខែឧសភា
* ទី២៖ បុរសឈ្មោះ ពៅ សុពុល អាយុ២៦ឆ្នាំ រស់នៅភូមិវាលតូច ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក មកពីភ្នំពេញថ្ងៃទី១៧ ខែឧសភា
* ទី៣៖ ស្ដ្រីឈ្មោះ ហេង វួចនី អាយុ៦០ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ពាក់ព័ន្ធព្រឹត្ដិការណ៍ភូមិលាបទង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដខាងលើ ត្រូវរួសរានទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ៕