(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៤នាក់ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ និង៣នាក់ ជាពលករមកពីប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា មនុស្សទាំង៧នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖
* ទី១៖ បុរសឈ្មោះ រឿម វីរៈ អាយុ៣៧ឆ្នាំ នៅភូមិអំពិលឈួង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ជាកម្មករសំណងមកពីភ្នំពេញ
* ទី២៖ ស្ដ្រីឈ្មោះ គាំ សុភា អាយុ៣៨ឆ្នាំ នៅភូមិអំពិលឈួង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ជាកម្មករសំណងមកពីភ្នំពេញ
* ទី៣៖ បុរសឈ្មោះ រឿម ប្រុស អាយុ៣០ឆ្នាំ នៅភូមិអំពិលឈួង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ជាកម្មករសំណងមកពីភ្នំពេញ
* ទី៤៖ ស្ដ្រីឈ្មោះ សេង សុវណ្ណនី អាយុ២៤ឆ្នាំ នៅភូមិអំពិលឈួង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ជាកម្មករសំណងមកពីភ្នំពេញ
* ទី៥៖ បុរសឈ្មោះ មុំ មករា អាយុ២៧ឆ្នាំ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាកម្មករសំណង់មកពីប្រទេសថៃ
* ទី៦៖ បុរសឈ្មោះ អឿន រ៉ាវីត អាយុ១៦ឆ្នាំ នៅភូមិបឹងក្រសាល ឃុំស្ទឹង ស្រុកបាណន់ ជាកម្មករសំណង់មកពីប្រទេសថៃ
* ទី៧៖ បុរសឈ្មោះ ធិក វណ្ណៈ អាយុ២៦ឆ្នាំ នៅភូមិបឹងក្រសាល ឃុំស្ទឹង ស្រុកបាណន់ ជាកម្មករសំណង់មកពីប្រទេសថៃ
ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៧នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន, មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន១០៣នាក់ បានព្យាបាលជាសះស្បើយចំនួន៣៨នាក់ ករណីស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៤នាក់៕