(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលជួប លោក Martin Vávra ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលចូលសម្តែងការគួរសម។
ជំនួបនេះ បានធ្វើឡើងនៅទីស្ដីការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានមន្ត្រីចូលរួមអមចំនួនតិចតួចប៉ុណ្ណោះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩៕