ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែឧសភា ៖ បង្ក្រាប១២ករណី ឃាត់ខ្លួន២២នាក់
18-05-2021 16:48
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ៧ករណី និងឃាត់ខ្លួនជនសង្ស័យ២២នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២១៩ករណី ឃាត់មនុស្ស៥២១នាក់ (ស្រី២៨នាក់)៕