(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយជាថវិកា និងសម្ភារពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
អំណោយដែលគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម បានទទួលនាពេលនេះមានដូចជា អង្ករ ១តោន, ថវិកា ៤០០.០០០រៀល ទឹកបរិសុទ្ធ ៤.២២៥យួរ, ម៉ាស ២១កេស និង៥០.០០០ម៉ាស អាល់កុល៣កាន។
នាឱកាសនោះដែរលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់អំណោយ ដែលមានចិត្តសប្បុរសចេះជួយគ្នាក្នុងគ្រាលំបាក បាននាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥នាក់ទៀត ដែលសរុបអ្នកវិជ្ជមានកូវីដ១៩ មានជាង២០០នាក់ និងជាសះស្បើយជាង១០០នាក់ ចំណែកអ្នកជំងឺជាង ១០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម៕