(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៧១៣,៩៨១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៣,៥៦៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៤៤,០៤៥នាក់ (ស្លាប់ ៤៨,៣០៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៤៩,៩២៥នាក់ (ស្លាប់ ១៩,២៦២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៧៤,៥៥៦នាក់ (ស្លាប់ ១,៩៤៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,០៩៧នាក់ (ស្លាប់ ៣,២១៣នាក់)
* ថៃ ឆ្លងចំនួន ១១១,០៨២នាក់ (ស្លាប់ ៦១៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៦១៣នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ២២,៥៤៤នាក់ (ស្លាប់ ១៥៤នាក់)
* វៀតណាម ឆ្លងចំនួន ៤,៣៥៩នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ១៦៣៨នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣២នាក់ (ស្លាប់ ៣នាក់)៕