(ភ្នំពេញ)៖ មន្ត្រី​តុលាការ​ថ្លែង​ឲ្យដឹងថា ​លោក សាន្ត ប៊ុនធឿន ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានតាមហ្វេសប៊ុក ត្រូវបានលោក​ គុជ​ គឹម​ឡុង​ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​សាកសួរ​២ថ្ងៃ​រួច​មក​ ។

មន្រ្តីតុលាការបានបញ្ជាក់បន្ត​ថា​ មូល​ហេតុ​នៃការ​ដោះលែង​នេះ​ បន្ទាប់​ពី​លោក​ សាន្ត​ ប៊ុន​ធឿន​ តម្កល់​ប្រាក់​ចំនួន​៤លាន​រៀល​។  ទោះបី​យ៉ាងណា​ សំណុំរឿង​លោក​ សាន្ត​ ប៊ុន​ធឿន​ នឹង​ត្រូវ​តុលាការ​បើក​សវនាការ​នៅ​ថ្ងៃទី​២៥​ ខែ​មីនា​ ខាង​មុខ​នេះ​ ពាក់​ព័ន្ធ​បទល្មើស​បើកបរ​មានកម្រិតជាតិអាកុល 0,64Mg/L ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ជំពូកទី១០ ទោសបញ្ញត្តិមាត្រា៧៧៕