(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ជាពលករមកពីប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា មនុស្សទាំង៤នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖
* ទី១៖ ឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ជាកម្មករសំណង់មកពីខេត្តព្រះសីហនុ
* ទី២៖ ឈ្មោះ រ៉ូន សុឡាត់ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ត្រូវជាកូនឈ្មោះ គង់ រតនា
* ទី៣៖ ឈ្មោះ ឆិន អែល ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិទួលតាថុន ឃុំព្រៃ ស្រុកមោងឫស្សី ជាអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ
* ទី៤៖ ថន សុខធា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ជាកម្មករមកពីប្រទេសថៃ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានឲ្យដឹងពីចំនួនអ្នកជាសះស្បើយនៅថ្ងៃនេះ មាន៣នាក់ផងដែរ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៩៦នាក់ បានព្យាបាលជាសះស្បើយចំនួន៣៨នាក់ ករណីស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៧នាក់៕