(ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ២នាក់មកពីប្រទេសថៃ និងម្នាក់ជាអ្នកធ្លាប់ប៉ះពាលជាមួយអ្នកជំងឺកូវីដ១៩ នាពេលកន្លងទៅ។ នេះបើតាមសេចក្ដីជូនដំណឹង របស់មន្ទីរសុខាភិបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៦២នាក់ (ស្រី៣១នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់), មរណៈភាព ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៤ករណី (ស្រី២៧នាក់)៕