(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ) ត្រូវការជ្រើសរើសបុគ្គលិកបន្ថែមទៀត ប្រមាណជាង៤០នាក់ ដើម្បីបំពេញការងារ ចែកចាយស្រាបៀរនៅទូទាំងប្រទេស ។ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ) ជាក្រុមហ៊ុនផលិត និងចែកចាយស្រាបៀរ ក្នុងស្រុកឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលមានផលិតផលដូចជា ស្រាបៀរអង្គរ កាសស៊្បែរ បាយ័ន ប្លេកផេនធ័រ ស្រាបៀរខ្លាំង ក្រូណេនស៍បឺត(ឃេ១៦៦៤) និងទឹកបរិសុទ្ធអង្គរពូរ៉ូ ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិក ជាច្រើនមុខតំណែងដូចជា Sales Training Manager ចំនួន១នាក់ , Receptionist ចំនួន១នាក់, Sales Supervisor ចំនួន៥នាក់ ,Sales Representative ចំនួន២០នាក់ និង Volunteer job ចំនួន២០នាក់ ។ បុគ្គលិកគ្រប់ផ្នែកទាំងអស់ នឹងទទួលបានប្រាក់បៀវត្សសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ នឹងត្រូវបានផ្ដល់ជូនឲ្យបេក្ខជន ដែលមានសមត្ថភាព ដោយផ្អែកលើលក្ខណៈសម្បត្តិ និងបទពិសោធការងារ ។ ក្នុងនោះប្រាក់ឧបត្ថម្ភប្រចាំខែ នឹងត្រូវផ្ដល់ជូនផងដែរ សម្រាប់មុខតំណែង Volunteer job។
បេក្ខជន-បេក្ខនារី មានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអម ដោយភ្ជាប់មកជាមួយនូវរូបថត ទំហំ ៤x៦ ចំនួន២សន្លឹក ឯកសារថតចម្លង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬសៀវភៅគ្រួសារ និងលិខិត្តបញ្ជាក់ផ្សេងៗទៀត។ សូមទាក់ទងអាសយដ្ឋាន អាគារលេខ១៨៨១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ។ ទូរស័ព្ទលេខ ០២៣ ៩៨៧ ៦៦៣ ,ទូរសារ ០២៣ ៩៩៧ ៤០៨ ៕