Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ ចំនួន៦នាក់បានជាសះស្បើយ ខណៈជាង២០០នាក់កំពុងព្យាបាល

17-05-2021 16:28

(កំពង់ស្ពឺ)៖ អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់នៅខេត្តកំពង់ស្ពឺ បានទទួលការព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ប៉ុន្ដែត្រូវបន្ដធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃទៀត។ នេះបើតាមលិខិតអនុញ្ញាតចេញពីមន្ទីរពេទ្យដែលចេញដោយ លោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតរបស់ប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា សាមីខ្លួនត្រូវត្រឡប់មកធ្វើសំណាកម្ដងទៀត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្រោយបញ្ចប់ការធ្វើចត្ដាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែឧសភា។

សូមជម្រាបថា របាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ មានប្រមាណ២០០នាក់ទៀត ដែលកំពុងសម្រាកព្យាបាល៕