Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកស្ទឹងព្រែកត្នោត រងការបំផ្លាញ ដោយសារការបូមខ្សាច់ក្នុងការដ្ឋានបកដី ដែលមិនមានអាជ្ញាប័ណ្ណច្បាស់លាស់

17-05-2021 15:36

(កំពង់ស្ពឺ)៖ ក្រោយពីមានករណីបង្កឲ្យទឹកស្ទឹងព្រែកត្នោតល្អក់កន្លងមក មួយរយៈចុងក្រោយមានរូបភាពការដ្ឋានដីបក និងការដ្ឋានខ្សាច់មិនមានអាជ្ញាប័ណ្ណច្បាស់លាស់ បានបូមយ៉ាងគំហុកបណ្តាលឲ្យបាក់ច្រាំងស្ទឹង ល្អក់កករបាតស្ទឹងទៅជាល្អក់ស្ទើរប្រើប្រាស់មិនកើត។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា តាមការសង្កេតមានការដ្ឋានមិនតិចជាង ៤កន្លែងទេ ដែលបង្កឡើងឲ្យខូចបរិស្ថាន ដែលការដ្ឋានទាំងស្ថិតនៅភូមិអ៊ូផ្ដៅ នឹងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ របាយការណ៍បានបន្តថា មានការដ្ឋានខ្លះមានអាជ្ញាប័ណ្ណធ្វើលើគោកទេ តែបែរជាលួចបូមយកខ្សាច់ក្នុងស្ទឹងទៅវិញ ដែលករណីនេះធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថា នឹងទឹកស្អាត ជាពិសេសជាងនេះ គឺការបាត់បងចំណូលចូលរដ្ឋយ៉ាងច្រើនតាមរយៈការបង់ពន្ធ។

បើតាមរបាយការណ៍ ការធ្វើអាជីវកម្មខុសអាជ្ញាប័ណ្ណបែបនេះ បានកើតមានជាច្រើនខែមកហើយ មិនសូវឃើញខាងជំនាញចុះពិនិត្យនោះទេ។ កត្តានេះក៏ធ្វើឲ្យមានផលប៉ះពាល់ចំពោះក្រុមហ៊ុន រកស៊ីត្រឹមត្រូវដែលបង់សួយសារជូនរដ្ឋ មិនដែលខាន ដោយសារតែក្រុមហ៊ុនលួចលាក់ទាំងនេះលក់ខ្សាច់បញ្ចុះតម្លៃក្រោមទីផ្សារ ដោយមិនយោគយល់ចំពោះអាជីវកម្មស្របច្បាប់ឡើយ៕