(ភ្នំពេញ)៖ ឥឡូវនេះកាន់តែមានភាពងាយស្រួលហើយសម្រាប់មិត្តនិស្សិត និងអ្នកដែលមានបំណងចង់ស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ពីព្រោះថា វិទ្យាស្ថាន CAM-ASEAN បានដាក់ឲ្យដំណើរការមជ្ឈមណ្ឌលផ្ដល់ព័ត៌មានអាហារូបករណ៍ នៅក្រៅប្រទេស និងកម្មវិធីផ្លាស់ប្ដូរយុវជនអន្តរជាតិដល់សិស្ស-និស្សិតទូទៅដោយឥតគិតថ្លៃ។
បើតាមលោក ឃន រតនៈ នាយកគ្រប់គ្រងមជ្ឈមណ្ឌលនេះបានឲ្យថា គោលបំណងនៃការបង្កើតនេះ គឺដោយសារបានមើលឃើញថា និស្សិតរបស់កម្ពុជាយើងនូវមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់នៅឡើយទេ ទាក់ទិននឹងអាហារូបករណ៍នោះ ដូច្នេះទើបវិទ្យាស្ថានប្រើប្រាស់មជ្ឈមណ្ឌលមួយនេះ រួមបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ព័ត៌មានជូនដល់ពួកគាត់។
លោកបន្ថែមថា លក្ខណៈពិសេសរបស់មជ្ឈមណ្ឌលនេះ មិនត្រឹមតែប្រមូលផ្តុំនូវព័ត៌មានអាហារូបករណ៍ដែលរដ្ឋាភិបាលផ្ដល់ឲ្យរដ្ឋាចភិបាលនោះទេ គឺបានប្រមូលទាំងអាហារូបករណ៍ដែលបានផ្ដល់ដោយសាកលវិទ្យាល័យផ្ទាល់ផងដែរ។ លើសពីនេះទៀត រាល់ផ្ដល់ការប្រឹក្សាយោបល់ដល់និស្សិត មិនពុំមានគិតថ្លៃសេវាឡើយ ហើយបើគិតត្រឹមមកដល់ថ្ងៃបើកសម្ពោធជាផ្លូវការនេះ មជ្ឈមណ្ឌលបាននឹងកំពុងបញ្ចូលទិន្នន័យព័ត៌មានអាហារូបករណ៍រាប់រយកន្លែងហើយ នៅក្នុងគេហទំព័ររបស់ វិទ្យាស្ថាន CAM-ASEAN ។
សូមបញ្ជាក់ផងដែរ មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងតែមួយដែលប្រមូលផ្តុំនូវ ព័ត៌មានសរុបទាក់ទងនឹង អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរយុវជនអន្តរជាតិនានាប្រចាំឆ្នាំ ព្រមទាំងផ្ដល់ប្រឹក្សាយោបល់ ជូនដោយឥតគិតថ្លៃ។ ដូច្នេះពេលសិស្ស-និស្សិតគិតពីអាហារូបករណ៍បរទេស និងកម្មវិធីផ្លាស់ប្ដូរយុវជនអន្តរជាតិ សូមមកសាកសួរនៅវិទ្យាស្ថាន CAM-ASEAN។
វិទ្យាស្ថានCAM-ASEAN មានទីតាំងស្ថិត នៅអាគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។ គេហទំព័រ៖ www.cam-asean.com ហ្វេសប៊ុក៖ https://www.facebook.com/camaseaninstitute